Dragomon Hunter (NA): ចាប់់ផ្តើម CLosed Beta នៅខែ តុលា ទី ១៥
- videosgames1
- Oct 6, 2015
- 1 min read
នៅក្នុងថ្ងៃនេះ Aeria Games បានប្រកាសកម្មវិធីលក់មុន សម្រាប់ហ្គេមបែប តុកក្តា (MMORPG) គឺ Dragomon Hunter ។ជាការចាប់ផ្តើមក្នុងថ្ងៃនេះ ខាងក្រុមហ៊ុន Aeria Games បានដាក់លក់កញ្ចប់ Founder ចំនួន ៥ ដើម្បីត្រៀមអោយលោកអ្នក លេងកំសាន្តនាពេល CLose Beta ខាងមុខនេះ មានភាពងាយស្រួល។ ចំនែកកញ្ចប់ Founder ចំនួន ៥នេះ មានដាក់លក់ចាប់ពីថ្ងៃនេះតទៅ លោកអ្នកអាចរកទិញបាននៅក្នុង Official Website របស់ក្រុមហ៊ុនផ្ទាល់។លើសពីនេះទៅទៀត ហ្គេមកំសាន្តនេះ និងបើកដំណើរការកម្មវិធី CLose Beta នៅខែ តុលា ទី ១៥ខាងមុខនេះ។ ជាកិច្ច អបអរថ្ងៃធ្វើការប្រកាសនេះ Aeria Games បានចេញវីដេអូថ្មីមួយ នៃ ហ្គេមកំសាន្ត Dragomon Hunter ដែលមានចំនងជើងថា "ថ្ងៃមួយនៅក្នុងជីវិត" ។
នេះគឺជា កញ្ចប់ Founder ទាំង ៥ ដែលកុំពុងដាក់លក់នៅក្នុងគេហទំព័រ ក្រុមហ៊ុន ។ សំរាប់ពត៏មានបន្ថែមអំពី កញ្ចប់ Founder សូមចូលទៅកាន់ Official Website

លោក Tom Nichols ដែលជា អនុប្រធានហ្គេមកុំព្យូទ័រនៅAeria Games បានបង្ហើបប្រាប់អោយដឹងថា "កម្មវិធីកញ្ចប់ Founder របស់ Dragomon Hunter គឺជាវិធីមួយសម្រាប់អោយ អ្នកលេង ទទួលបានការរំភើបក្នុងការជួបសំភារះល្អៗ ក្នុងសកម្មភាពកម្ចិចបិសាចជាច្រើន នារយះពេល ធ្វើការ Close beta ខាងមុខ"។ គាត់បន្តទៀតថា "ខាងពួកយើងមិនអាចបណ្តោយអោយ អ្នកគ្រាំទ្រ របស់ក្រុមហ៊ុនAeria Games មានភាពពិបាកក្នុងការលេងនោះទេ ដែលបណ្តាលអោយពួកគាត់ បាក់ទឹកចិត្តក្នុងការលេងសេវាកំសាន្តរប់សពួកយើងទេ ខាងក្រុមហ៊ុនយើងនិងមានអ្វីល្អៗ បម្រាស់សំរួលការលេងរបស់ប្រិយមិត្តអ្នកគ្រាំទ្រ"។

ត្រៀមចាប់ផ្តើមប្រយុទ្ធជាមួយសត្វចម្លែកដ៏ច្រើន ជាង ១០០សត្វ។ ប្រើយុទ្ធសាស្រ្ត ជំនាញ និងយុទ្ធសិល្ប៏ វាយប្រហារ សត្វចម្លែកធំៗ ជាច្រើនក្បាល ក្នុងពិភពផ្សងព្រេង បែបតុកតត្តា Dragomon Hunter ។ហ្គេមកំសាន្តនេះ និងបើកដំនើរការរបស់ខ្លួននៅក្នុង Close Beta អាមេរិកខាងជើង (ជាភាសាអង់គ្លេស និង អឺរ៉ុប (ជាភាសាបារាំង) នៅថ្ងៃទី 15 ខែតុលា។ សំរាប់ការប្រែប្រួលពត៏មាន នៃ Founders និង ហ្គេមកំសាន្តនេះ សូមចូលទៅកាន់ Dragomon Hunter Website។
ប្រភពពី : MMO
ផលិតដោយ : LoYBoy
Comments