KINGDOM UNDER FIRE II (KH): STORY
- videosgames1
- Aug 24, 2015
- 1 min read

បន្ទាប់ពីមានសង្គ្រាមយ៉ាងធំហើយនិង ការផ្លាស់ប្តូរអាកាសធាតុជាច្រើន បានធ្វើអោយទឹកដីមួយចំនួន ដាច់ខ្សែរយៈនិងមិនអាច ទៅដល់ដោយផ្លូវគោកឡើយ ។ ដូចនេះផែនទីត្រូវបានគូរ សារជាថ្មីរីឯទឹកដី ដែលបានកាត់ផ្តាច់ទាំងនោះ ក៏ចាប់ផ្តើមបង្កើតជា កុលសម្ព័ន្ធរៀងៗខ្លួន ដើម្បីការពារខ្លួនពីពួក Encablossian ដែលកើតចេញពីរណ្តៅអាថ៌កំបាំងមួយនៅទឹកដី Bersian ។

ពួក Encablossian បានផ្ញើរសារទៅសុំចងសម្ព័ន្ធជាមួយនិង ទឹកដីផ្សេងជាច្រើនដោយបាននិយាយថា ពួកគេមកក្នុងនៃសន្តិភាពប៉ុណ្ណោះ ។ យ៉ាងណាមិញសារទាំងនោះ ត្រូវបានទទួលស្វាគមន៍ពីដឹកដីតែ មួយគត់គឺ Vellond ។
នៅក្នុងពេលនោះផងដែរ អ្នកនៅទឹកដី Hironeiden បានខិតខំប្រឹងប្រែង ចងសម្ព័ន្ធមិត្តជាមួយនិងទឹកដីនៃកុលសម្ព័ន្ធផ្សេងៗ បង្កើតបានជាសហព័ន្ធ ដែលមានឈ្មោះថា Human Alliance ។ ក្នុង Human Alliance ត្រូវបានចូលរួមដោយពួក Elf, Dwarf ដែលមានគោលដៅ ក្នុងការថែរក្សាពូជអំបូររបស់ខ្លួន និង មនុស្ស (Human) មានគោលដៅក្នុងការ បង្កើនអំណាចខ្លួន។ ក្រៅពី Human Alliance ក៏មានសហព័ន្ធមួយទៀតផងដែរគឺ Dark Legion ដែលចូលរួមដោយពួកទឹកដី Hexter, Vellond និង Kaedes ដែលភាគច្រើនពួកគេគឺជា ពួកបិសាចនិងប្រើវេទមន្តនៃភពងងឹត ។ សហព័ន្ធទាំង ២ នេះតែងតែរកឱកាស វាយប្រហារគ្នាទៅវិញទៅមកជានិច្ច ហើយវានឹងកើតឡើងក្នុ Kingdom Under Fire II ហើយ ។
Comments