CRYSTAL SAGA :ហ្គេមអនឡាញមិនបាច់ដោនឡូត
- videosgames1
- Aug 24, 2015
- 1 min read

Crystal Saga (ហ្គ៊ិីស្តាលសាហ្គា) គឺជាហ្គេមអនឡាញប្រភេទថ្មីមួយដែលគួរឲ្យចាប់អារម្មណ៍ ព្រោះថាឥឡូវនេះហ្គេមអនឡាញ ក្ក្លាយជារឿងធម្មតាទៅហើយសូម្បីតែកុមារតូចៗក៏ចេះលេងហ្គេមអនឡាញដែរ។ តែអ្វីដែលជាកន្លះសំរាប់ក្នុងការបង្កើត សាហ្គា អូសហៀរូឲ្យមានភាពអស្ចារ្យនេះគឺហ្គេមនេះ មិនចាំបាច់ដោនឡូតហ្គេមមកក្នុងកុំព្យូទ័រឡើយគឺអ្នកលេងអាចលេងផ្ទាល់លើប្រោ ស៊ឺតែម្តង នេះគឺជាការវិវឌ្ឃន៏ថ្មីមួយនៃពិភពហ្កេមហើយក៏ជាឋានសួនរបស់អ្នកលេងហ្គេមដែរ។
ហ្គេមនេះបានបង្កើតឡើងដោយក្រុមហ៊ុន YipeeGame ហើយមានលក្ខណៈហៅថា Free to play (គឺលេងដោយឥតគិតលុយ) អ្នកលេងមិនងតំរូវឲ្យបង់ថ្លៃអ្វីទាំងអស់គឺគ្រាន់តែមាន E-mail account (គណនីសំបុតអេលិចត្រូនិច) ហើយចុះឈ្មោះនិងជ្រើសយក លេខសម្ងាត់រួចគឺអាចចាប់ផ្តើមលេងបានតែម្តង ដោយមិនចាំបាន់រងចាំការបញ្ជាក់តាមអ៊ីមេលពីក្រុមហ៊ុនឡើយ នេះគឺលក្ខណៈ ងាយស្រួលសំរាប់អ្នកដែលមិនសូវមានពេលវេលាច្រើន ហើយដោយសារតែពុំមានភាពស្មុកស្មាញច្រើនសូម្បីតែកុមារដែលមាន អាយុចេះអានអក្សរក៏អាចលេងបានដែរ។ ម៉្យាងវិញទៀតហ្គ៊ិីស្តាលសាហ្គាគឺជាប្រភេទ MMO(ហ្គេមដែលអាចលេងអនឡាញជា មួយអ្នកលេងផ្សេងទៀត)។ចំណែកឯរូបភាពនិងគុណភាពហ្គេមវិញ ហ្គេមនេះមានរូបភាពស្រស់ស្អត់ ហើយតួអង្គមានសភាពគួរ ឲ្យស្រលាញ់ រីឯទិដ្ឋភាពវិញមានសភាពគួរឲ្យគោយគុនដែលធ្វើឲ្យអ្នកលេងលុងក្នុងពិភពមួយដែលមិនដែលមានក្នុងលោក។ អ្នកលេងអាចទទួលបានការលេងហ្គេមនិងមានអ្នកជំនួយដូចជានាំផ្លូវតួអង្គទៅរកកន្លែងដ៏ត្រូវទៅ ឬ ក៏ជួយក្នុងការប្រយុទ្ធពេល ដែលអ្នកលេងមានការនឿយហត់ មុខងារជំនួយទាំងអស់នេះនឹងធ្វើឲ្យអ្នកលេងមានភាពងាយស្រួលក្នុងការលេងរយៈពេលយ៉ូរ ។



Comments